Thursday 8 September 2016

ទឹករាំផ្ការាំ


នេះជាចំរៀងស្រង់ចេញពីភាពយន្តរឿង ទឹករាំ ផ្ការាំ ដែលបញ្ចាំងឡើងកាលឆ្នាំ១៩៦៦។ (Source: ប៊ី សោភ័ណ - https://www.facebook.com/) ចំរៀងនេះបាត់បង់ទៅហើយ តែខ្ញុំនៅចាំ បទភ្លេងនៅឡើយ។
រឿងនេះក៏មានចេញជាសៀវភៅគំនូរដែរ ហើយនិយាយពី ដំណើរផ្សងព្រេង នៃកូន៣នាក់ ទៅគុហារព្រាយ ដើម្បីលួចយកទឹករាំផ្ការាំមកប្រស់សពម្តាយ។ បងប្រុស ទាំង២ ស្លាប់ ជាបន្តបន្ទាប់ ដោយត្រូវព្រាយវាយបំបាក់ក ព្រោះចាញ់ល្បិចព្រាយ ដែលអន្ទងហៅ ដោយក្លែងជាសំឡេងម្តាយ។ នាងផាត់សមុទ្រវិញ មានៈពំុព្រមបែរមកមើលព្រាយ ពេលព្រាយក្រឡាសំំឡេងម្តាយ រត់ចេញមកបានជោកជ័យ ប្រស់សពបង និងម្តាយបានរស់ឡើងវិញ៕

No comments:

Post a Comment